ជ្រុងនៃសុខភាពភ្នែក : #Office Syndrome

តម្រៀប
Dry eyes
Dry eyes ទឹកភ្នែកដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាភ្នែករបស់យើងឱ្យមានសំណើម, ធានាឱ្យឃើញច្បាស់ដោយអនុញ្ញាតឱ្យពន្លឺឆ្លងកាត់កែវភ្នែកប្រកបដោយប្រសិទ្ធភាព និងផ្គត់ផ្គង់អុកស៊ីហ្សែនចិញ្ចឹមភ្នែក។ វាក៏ជួយការពារការឆ្លងមេរោគនិងសារធាតុផ្សេងៗផងដែរ។    នៅពេលដែលភ្នែកស្ងួត, វាជាបញ្ហាទូទៅមួយដែលអាចកើតឡើងពីការផលិតទឹកភ្នែកមិនប្រក្រតីឬទឹកភ្នែកមានការហួតលឿនពេក។ វាអាចធ្វើអោយមានភាពមិនស្រណុក, ក្រហាយ, មានអារម្មណ៍ថាដូចមានអ្វីនៅក្នុងភ្នែករបស់អ្នក, ភ្នែកមានសភាពក្រហម, រោយ, មើលឃើញព្រិលៗដែលទទួលភាពប្រសើរជាមួយការព្រិចភ្នែក, ឬសូម្បីតែមានអារម្មណ៍ថារោយភ្នែក។ ហេតុផលដែលមានភ្នែកស្ងួតអាចមានការប្រែប្រួលនៅពេលកាន់តែចាស់ឬជាស្រ្ដី (យេស៎, យើងងាយនឹងរងនូវភ្នែកស្ងួត) ការអាលាក់ហ្សីជាមួយថ្នាំ, ការចំណាយជាច្រើនពេលទៅលើ Screens, នៅទីកន្លែងដែលមានដី ផ្សែង ឬ មានខ្យល់ខ្លាំងនិងមានពន្លឺច្រើន, រួមបញ្ចូលទាំងអស់។    ប៉ុន្ដែមានដំណឹងល្អនោះគឺជាពិធីនៃការព្យាបាលភ្នែកស្ងួត:   ការចៀសឆ្ងាយពីអ្វីដែលអាចធ្វើអោយវាកាន់តែអាក្រក់ដូចជាខ្យល់ខ្លាំងនិងធូលីដីដោយគ្រាន់តែពាក់វែនតានិងការការពារភ្នែក។ ចងចាំថាត្រូវសំរាកឬព្រិចភ្នែកអោយបានញឹកញាប់ ជាពិសេសនៅពេលអ្នកជាប់ជាមួយ Screen ខណៈណាមួយ។  អ្នកទទួលបាននូវថ្នាំបណ្ដក់ភ្នែកដែលហៅថាទឹកភ្នែកសុប្បនិមិត្ត។ មានពីប្រភេទគឺសម្រាប់ពេលថ្ងៃ (ទឹកច្រើន) និងពេលយប់ (ក្រាស់បន្ដិច) ដែលត្រូវប្រើអាស្រ័យទៅលើស្ថានភាពភ្នែកស្ងួតរបស់អ្នក។  ពេលខ្លះពេទ្យរបស់អ្នកអាចនែនាំថ្នាំបណ្ដក់ភ្នែកពិសេសដែលជំរុញអោយភ្នែករបស់អ្នកបង្កើតទឹកភ្នែកបានច្រើន។  ផ្ដល់ការព្យាបាលភ្នែករបស់អ្នកជាមួយក្រណាត់ស្អាតហើយក្ដៅឧន្ឌៗ រួចស្អំលើភ្នែកដើម្បីជូយអោយមានអារម្មណ៍ល្អប្រសើរ។ ប្រសិនបើភ្នែកស្ងួតកាន់តែខ្លាំងហើយមិនប្រសើរឡើង ការជជែកជាមួយគ្រូពេទ្យភ្នែកគឺជារឿងល្អ។   សរុបមក ភ្នែកស្ងួតអាចជាបញ្ហារំខានមួយ ប៉ុន្តែមានដំណោះស្រាយនៅទីនោះ។ វាជារឿងសំខាន់ក្នុងការថែរក្សាភ្នែករបស់អ្នកឱ្យបានល្អ ជាពិសេសនៅពេលដែលមានសភាពស្ងួតនៅខាងក្រៅ (អាកាសធាតុស្ងួត)។ ប្រសិនបើអ្នកសង្ស័យថាអ្នកមានបញ្ហាភ្នែកស្ងួត ការជជែកជាមួយអ្នកជំនាញផ្នែកថែរក្សាភ្នែកគឺជាទង្វើដ៏ឆ្លាតវៃ។
អាន​បន្ថែម
Laser Vision
របៀបថែរក្សាភ្នែករបស់អ្នកពេលអង្គុយនៅមុខកុំព្យូទ័រសម្រាប់រយៈពេលយូរ
របៀបថែរក្សាភ្នែករបស់អ្នកពេលអង្គុយនៅមុខកុំព្យូទ័រសម្រាប់រយៈពេលយូរ សម្រាប់​អ្នក​ដែល​ប្រើ​កុំព្យូទ័រ​ជា​ប្រចាំ ការ​ថែរក្សា​ភ្នែក​ជា​មូលដ្ឋាន​គឺ​ចាំបាច់​ណាស់។ នេះជាអ្វីដែលអ្នកត្រូវធ្វើ៖   ឥរិយាបថត្រឹមត្រូវ៖ ត្រូវប្រាកដថាអ្នកអង្គុយបានត្រឹមត្រូវសម្រាប់ការប្រើប្រាស់កុំព្យូទ័រ។ ដាក់កៅអីរបស់អ្នក និងម៉ូនីទ័រ ដើម្បីឱ្យភ្នែករបស់អ្នកនៅពីលើអេក្រង់បន្តិច ដែលនឹងការពារអ្នកពីការផ្អៀងក្បាលរបស់អ្នកដើម្បីមើលកុំព្យូទ័រ។   ការដាក់ម៉ូនីទ័រ៖ ជៀសវាងការដាក់ម៉ូនីទ័រកុំព្យូទ័ររបស់អ្នកដោយពន្លឺភ្លឺចាំងពីខាងក្រោយវា។ អំពូល Backlight ច្រើនពេកអាចធ្វើឱ្យអ្នកពិបាកមើលអេក្រង់។ ប្រសិនបើកុំព្យូទ័ររបស់អ្នកនៅជិតបង្អួច សូមពិចារណាប្រើវាំងននដើម្បីកែតម្រូវពន្លឺនៅពេលធ្វើការ។   ព្រិចភ្នែកជាទៀងទាត់៖ រៀងរាល់ 10-15 នាទីម្តង សូមចំណាយពេលបន្តិចដើម្បីព្រិចភ្នែកពេលកំពុងសម្លឹងមើលអេក្រង់។ នេះអាចជួយកាត់បន្ថយភាពស្ងួតភ្នែក រលាក និងអស់កម្លាំង។ ប្រសិនបើអ្នកជួបប្រទះភាពស្ងួតខ្លាំងពេក អ្នកអាចប្រើទឹកភ្នែកសិប្បនិម្មិត ដើម្បីបន្ធូរភ្នែករបស់អ្នក។   សម្រាករយៈពេលខ្លី៖ បន្ទាប់ពីប្រើប្រាស់កុំព្យូទ័រ ៤០-៦០ នាទី សូមសម្រាកខ្លីៗដើម្បីសម្រាកភ្នែករបស់អ្នក។ ក្រឡេកមើលពីចម្ងាយ ដើម្បីបំបាត់ភាពតានតឹងក្នុងភ្នែក។ ការផ្តោតលើវត្ថុពណ៌បៃតងឆ្ងាយ ដូចជាដើមឈើ ឬស្មៅអាចជួយបាន។   ការពិនិត្យភ្នែក៖ ប្រសិនបើអ្នកសង្កេតឃើញថា អ្នកកំពុងស្រវាំងភ្នែក តឹង ឬឧស្សាហ៍មានបញ្ហាភ្នែក វាអាចជាសញ្ញានៃបញ្ហានៃការមើលឃើញដូចជា ការមើលឃើញជិត ការមើលឃើញឆ្ងាយ ឬ astigmatism ។ ក្នុង​ករណី​បែប​នេះ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្នែក ដើម្បី​ពិនិត្យ​ភ្នែក​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​កំណត់​រក​មូលហេតុ​នៃ​បញ្ហា​នេះ ។   ការធ្វើតាមជំហានទាំងនេះនឹងជួយការពារសុខភាពភ្នែករបស់អ្នក នៅពេលប្រើប្រាស់កុំព្យូទ័រក្នុងរយៈពេលយូរ។ សូមចងចាំថាការថែរក្សាភ្នែករបស់អ្នកមានសារៈសំខាន់ណាស់សម្រាប់សុខុមាលភាពទូទៅ។
calling
ទំនាក់ទំនងមកយើងខ្ញុំ : +662 511 2111